នគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនជនជាតិចិន៤នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន
ខេត្តព្រះសីហនុ ៖ កម្លាំងផែនការងារនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានចុះបង្រ្កាបករណីជួញដូរ និងកែច្នៃដោយខុសច្បាប់ នូវសារធាតុញៀន ១កន្លែង មានទីតាំងស្ថិតនៅចំណុច ភូមិ១ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។ យុទ្ធនាការនេះ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ២នាក់ និងដកហូតវត្ថុតាងមួយចំនួនផង ។
បន្ទាប់មកទៀត លុះដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចជំនាញ ក៏បានបន្ដស្រាវជ្រាវឈានទឃាត់ខ្លួន បក្ខពួកជនសង្ស័យជនជាតិចិនចំនួន ២នាក់ទៀត (ស្រី ១នាក់) និងដកហូតវត្ថុតាងមួយចំនួន ។
សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យទាំង ៤នាក់ និងវត្ថុតាង ដែលសមត្ថកិច្ច ចាប់យកបានពីយុទ្ធនាការខាងលើ រួមមាន ៖
១- ឈ្មោះ LIU CHANG LIANG ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណេីត ប្រទេសចិន ទីលំនៅបច្ចុប្បន្ន ក្រុមទី៤៧ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ។
២- ឈ្មោះ CHU XINLE ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណេីត ប្រទេសចិន ទីលំនៅបច្ចុប្បន្ន ក្រុមទី៤៧ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ។
៣- ឈ្មោះ GONG YANGQING ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណេីត ប្រទេសចិន ទីលំនៅបច្ចុប្បន្ន ក្រុមទី៤៧ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ។
៤- ឈ្មោះ SHI MINGHA ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណេីត ប្រទេសចិន ទីលំនៅបច្ចុប្បន្ន ក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ។
ចំពោះវត្ថុតាងដកហូតបានមានដូចជា ៖
– សារធាតុញៀនទម្ងន់សរុប ៥៧២៨,៣០ក្រាម (ទម្ងន់សុទ្ធ) និងកញ្ឆាក្រៀមទម្ងន់ ៦១៣,០១ក្រាម (ទម្ងន់សុទ្ធ) ទូរស័ព្ទដៃចំនួន ៨គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ៦គ្រឿង លិខិតឆ្លងដែនចំនួន ៣ក្បាល កាតធនាគារចំនួន ៣សន្លឹក ម៉ូតូចំនួន ១គ្រឿង និងឧបករណ៍កែច្នៃ និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យជនជាតិចិនទាំង ៤នាក់ និងវត្ថុតាង ត្រូវមន្រ្តីនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តនេះ ដេីម្បីបន្តនីតិវិធីតាមច្បាប់ ៕