លោក ម៉ាង សុីណេត បានប្រកាសចូលកាន់តំណែង ជាអភិបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ ពិធីប្រកាសចូលកាន់តំណែង អភិបាលខេត្តព្រះសីហនុថ្មី បានចូលជាផ្លូវការហើយ។

លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតី នៃការប្រកាសតែងតាំង លោក ម៉ាង សុីណេត ជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជំនួស លោក គួច ចំរើន ដែលទទួលការងារថ្មីជាអភិបាល នៃគណៈអភិបាលខេត្តកណ្តាល។

ពិធីនេះធ្វើឡើង នៅ «សណ្ឋាគារសុខា» ក្រុងព្រះសីហនុ។


យ៉ាងណា ពិធីប្រកាសតែងតាំង ចូលកាន់មុខតំណែង របស់ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុថ្មីនេះ គឺមិនបានបើកចំហរឱ្យ ក្រុមអ្នកសារព័ត៌មាន ទាំងអស់ ប្រចាំខេត្តព្រះសីហនុ ដើម្បីចូលយកព័ត៌មានផ្សព្វផ្សាយ ក្នុងពិធីនោះឱ្យបានទូលំទូលាយទេ ដោយបានកំណត់ក្នុងបញ្ជីឈ្មោះ មានត្រឹម ៩អង្គភាពតែប៉ុណ្ណោះ។

ទាក់ទិនបញ្ហានេះ លោក ឃាង ភារម្យ មន្ត្រីនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានបំភ្លឺថា ការរឹតត្បិតចំនួនអ្នកកាសែត មិនឱ្យចូលយកព័ត៌មាន ក្នុងពិធីប្រកាសចូលកាន់មុខតំណែង របស់ អភិបាលខេត្តព្រះសីហនុថ្មីនេះ គឺកំណត់ដោយក្រុមការងារ របស់ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ..។

ត្រង់ចំណុចនេះ នាំឱ្យក្រុមអ្នកសារព័ត៌មានមួយចំនួន នៅខេត្តព្រះសីហនុ ដែលមិនបានចូលទៅយកព័ត៌មាន នៅខាងក្នុងសាលរៀបចំពិធី បង្ហាញការអាក់អន់ចិត្ត ឬមិនសប្បាយចិត្តទេ ចំពោះការរឹតត្បិត ខាងលើនេះ៕

អត្ថបទដែលជាប់ទាក់ទង