គ្រោះថ្នាក់ចរាចរណ៍ ស្លាប់​ម្នាក់និងរបួសធ្ងន់ម្នាក់ នៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅឃុំ ចុងផ្លាស់ កាលពី
វេលាម៉ោង ១៥ និង ០០នាទី ថ្ងៃទី ០៣ ខែកក្ដដា ឆ្នាំ២០២៤ នៅចំណុចស្ពានតាអណ្ដើក ស្ថិតនៅភូមិពូហ៊ូង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

សមត្ថកិច្ច ឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្ករឡេីង រវាងម៉ូតូ និងរថយន្តកែច្នៃ ជិះបញ្ច្រាស់ទិសគ្នា ដោយភាគីម៉ូតូ បើកបរពីទិសខាងកើត ឆ្ពោះទៅខាងលិច។ ចំណែកភាគីរថយន្ត បើកបរពីខាងលិច ឆ្ពោះទៅខាងកើត។

អ្នកបើកបរម៉ូតូ ឈ្មោះ ភី សុភ័ណ្ឌ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស បច្ចុប្បន្នរស់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី (ស្លាប់)។ ពេលជួបគ្រោះថ្នាក់ ជនរងគ្រោះ មិនមានពាក់មួកសុវត្តិភាពទេ។ រីឯ ម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខនិងគ្មាន ប័ណ្ណបើកបរឡើយ។

អ្នករួមដំណើរឈ្មោះ ស្រ៊ីន ជីឆ័ង ភេទ ប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស រស់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី (រងរបួសធ្ងន់) មិនមានមួកសុវត្តិភាព។

ចំណែក អ្នកបើកបររថយន្តកែច្នៃឈ្មោះ ថាច រាហូ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិទួល ឃុំមេម៉ង់ ស្រុកកែសីមា ខេត្តមណ្ឌលគិរី (មិនមានរងរបួស) ។

បើកបររថយន្តកែច្នៃពណ៌ខៀវ គ្មានស្លាកលេខ ។

មូលហេតុ ជួបគ្រោះដ្នាក់នេះ គឺបណ្តាលមកពី អ្នកបើកបរម៉ូតូម៉ាកវ៉េវជិះទន្ទឹមគ្នាបីម៉ូតូ។ ចំណែកម៉ូតូពីរទៀត បានគេចផុត រីឯម៉ូតូម៉ាកវ៉េវ បើកបរក្នុងល្បឿនលឿន ដោយផ្លូវកោងជ្រុលទៅបុក ចូលមុខរថយន្តកែច្នៃ ដែលជិះបញ្ច្រាស់ទិសគ្នា ដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។

រីឯមធ្យោបាយទាំងពីរ បានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាល រដ្ឋបាលចុងផ្លាស់ និងចាត់ការតាមនីតិវិធីបន្ត៕

អត្ថបទដែលជាប់ទាក់ទង