ឃាត់ខ្លួនពីរនាក់ប្ដីប្រពន្ធ ជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុងហាក់ម៉ារីណា ករណីចាក់ថ្នាំស្លាប់ស្ត្រីម្នាក់ ហើយដឹកសពទៅប្លុងចោល

ខេត្តតាកែវ ៖ សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ករណីម្ចាស់គ្លីនិកមួយកន្លែង ចាក់ថ្នាំខុសបច្ចេកទេស បណ្តាលអោយស្រ្តីម្នាក់ ប្រតិកម្មស្លាប់ភ្លាមៗ ហេីយគ្រូពេទ្យដឹកយកសពជនរងគ្រោះ និងកូន ដែល មកជាមួយជនរងគ្រោះអាយុ ៣ខួប យកមកប្លុងចោល ចម្ងាយប្រមាណ ៣គីឡូមែត្រ ពីផ្ទះស្ត្រីរងគ្រោះ..។

ហេតុការណ៍នេះ កេីតឡេីង នៅភូមិម្រះព្រៅកេីត ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤។

យ៉ាងណា សមត្ថកិច្ច បានស្រាវជ្រាវឃាត់ខ្លួន ម្ចាស់មន្ទីរពេទ្យឯកជនខាងលើ ឈ្មោះ ស៊ុន ម៉ារីណា បានហើយ និងកំពុងសួរនាំ ដើម្បីឈានដល់បន្តនីតិវិធី តាមផ្លូវច្បាប់។

សមត្ថកិច្ច ឱ្យដឹងបន្តថា ស្ត្រីជនរងគ្រោះ ឈ្មោះ ណាំ ចន្ធូ អាយុ ៤១ឆ្នាំ រស់នៅភូមិ ម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ និងកូនក្មេងម្នាក់ទៀត អាយុ ៣ឆ្នាំមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង