កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដថ្មី ២នាក់- ជាសះស្បើយ៣នាក់ និងស្លាប់គ្មាន
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បង្ហាញថា កម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ០២ នាក់- ជាសះស្បើយ ០៣ នាក់ និងស្លាប់ គ្មាន។
ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន 138,679 នាក់ – អ្នកជាសះស្បើយ 135,614 នាក់ និងមានអ្នកស្លាប់ 3,056 នាក់៕