គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈនេះ អតីតបបុគ្គលិកវិទ្យុ VOD ២៨នាក់ បានដាក់ពាក្យសុំចូល បំរេីការងារក្របខណ្ឌរដ្ឋ
រាជធានីភ្នំពេញ ៖ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យ លោក មាស សុភ័ណ្ឌ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ថា គិតមកដល់ម៉ោងឱសានវាទ នៃថ្ងៃទី២៨ ខែកុម្ភៈនេះ អតីតបុគ្គលិក វិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) បានដាក់ពាក្យនៅក្រសួងមុខងារសាធារណៈ ដេីម្បីស្នេីសុំចូលបំរេីការងារក្របខណ្ឌរដ្ឋ មានចំនួនសរុប ២៨នាក់ ស្រី ០៦នាក់៕