លោក អ៊ី សុខឡេង និងលោកឧកញ៉ា ទៀ វិចិត្រ ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលផ្តល់សេចក្តីទុកចិត្ត

ខេត្តព្រះសីហនុ ៖ អភិបាលរង​ខេត្តព្រះសីហនុ លោក អ៉ី សុខឡេង នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣នេះ បានគោរពថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំគ្រប់ឋានា​នុក្រម នៃគណបក្សប្រជាជនកម្ពុជា ដែល​បានផ្តល់សេចក្តីទុកចិត្តសម្រេចតែងតាំងរូបលិក ជាសមាជិកគណៈអចិន្ត្រៃយ៍​នៃគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ​។

ព្រមជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ​ ក៏ត្រូវបានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា​ បានផ្តល់សេចក្តីទុកចិត្តសម្រេចតែងតាំងជាសមាជិកគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ ផងដែរ​…។

ទាំងលោក អ៉ី សុខឡេង ក៏ដូចជា លោកឧញ៉ា ទៀ វិចិត្រ ក្រៅពីបានថ្លែងអំណរគុណ ក៏បានសូមគោរពជូនពរថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ទាំងអស់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាវៀងវៃ អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច..៕

អត្ថបទដែលជាប់ទាក់ទង