ជនបរទេសម្នាក់ ឈ្លក់ទឹកសមុទ្រស្លាប់ ពេលជនចុះលេងទឹកសមុទ្រ នៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ ៖ មន្ត្រីនគរបាលទេសចរណ៍ បានផ្តល់ព័ត៌មានបឋមថា មានជនបរទេសម្នាក់ អាយុ ៨២ឆ្នាំ បានឈ្លក់ទឹកសមុទ្រស្លាប់ នៅពេលជនរងគ្រោះ ចុះលេងទឹកសមុទ្រ នៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ នៅម៉ោងជាង ១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវ សមត្ថកិច្ច និងគ្រូពេទ្យ ព្យាយាមជួយសង្គ្រោះដែរ ប៉ុន្តែជនរងគ្រោះ ត្រូវបានគ្រូពេទ្យបញ្ជាក់ថា បានផុតដង្ហើមស្លាប់បាត់ហើយ។
បច្ចុប្បន្ន ជនរងគ្រោះ ជនបរទេសខាងលេីនេះ ត្រូវបានដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដេីម្បីធ្វេីកោសល្យវិច្ច័យ បន្តតាមនីតិវិធី៕