ប្រទះឃេីញក្មេងប្រុសម្នាក់ លង់ទឹកស្លាប់ ក្នុងស្រះវត្តស្ងួនពេជ្រ
រាជធានីភ្នំពេញ ៖ ក្មេងប្រុសម្នាក់ បានសុំឪពុកម្តាយ ទៅលេងកម្សាន្តសង្ក្រានឆ្នាំថ្មី នៅសាលារៀន បែរជាត្រូវពលរដ្ឋ ប្រទះឃេីញ លង់ទឹកស្លាប់ ក្នុងស្រះទៅវិញ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អេីល នៅម៉ោង ៤ និង២០ នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ស្ថិតក្នុងស្រះ វត្តស្ងួនពេជ្រ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ៕