រថយន្តក្រឡុកសុីម៉ងត៍ បេីកកៀរម៉ូតូ បណ្តាលឲ្យបុរសម្នាក់ ដួលចូលក្រោមកង់រថយន្ត
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងព័ត៌មានបឋមថា នៅម៉ោង ១០ និង៤០ នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ នៅតាមផ្លូវ១៨២ កែងផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត ក្រឡុកស៉ីម៉ុងត៍ បេីកកៀរម៉ូតូ បណ្តាលឲ្យ បុរសម្នាក់ ដួលចូលក្រោមកង់រថយន្ត រងរបួសធ្ងន់ ត្រូវដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ លោលោកសង្ឃ៕