លោក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ ត្រូវក្រសួងមហាផ្ទៃប្រគល់ភារកិច្ចជា ស្នងការនគរបាលរាជធានីភ្នំពេញ

រាជធានីភ្នំពេញ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចប្រគល់ភារកិច្ចជូន លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ ជាស្នងការនគរបាលរាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីសម្រេចចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ពីស្នងការនគរបាលខេត្តព្រះសីហនុ ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕

 

 

អត្ថបទដែលជាប់ទាក់ទង