បណ្ឌិត ភីតថឺ លី និងលោកជំទាវ លីណា យកសម្ភារសិក្សាច្រើនមុខ ចែកជូនកុមារក្រីក្រ នៅមតេយ្យស្នាយពល

ខេត្តព្រៃវែង ៖ លោកបណ្ឌិត ភីតថឺ លី និងលោកជំទាវ ឆាយ លីណា ដែលមានទឹកចិត្តសម្បុរសធម៌ដ៏ល្អ បានយកសម្ភារសិក្សាជាច្រើនមុខ យកទៅចែកជូនកុមារក្រីក្រចំនួន ៣២០នាក់ ព្រមទាំងផ្តល់ឯកសណ្ឋាន ដល់អ្នកគ្រូ លោកៗ ស្ថិតនៅសាលាមត្តេយ្យសិក្សាធនធានបណ្ឌិត ភីតថឺ
លីណា ស្នាយពល ស្ថិតក្នុងភូមិរកា ឃុំរកា ស្រុកពារាំង ខែត្រព្រៃវែង កាលពីព្រឹកថ្ងៃទី២២​ ខែធ្នូ ឆ្នាំ២០២៣។

លោកបណ្ឌិត ភីតថឺ លី និងភរិយា ឆាយ លីណា បានចំណាយថវិកាផ្ទាល់ខ្លួន ដែលបានកសាង សាលាមត្តេយ្យសិក្សាធនធានបណ្ឌិត ភីតថឺ លីណា ស្នាយពល អស់រាប់ម៉ឺនដុល្លារ ដែលមានលក្ខណៈស្ដង់ដារអន្តរជាតិ នៅក្នុងខេត្តព្រៃវែង។

លោកឧកញ៉ា និងលោកជំទាវ
បានដឹកនាំក្រុមការងាររួមមាន ៖ ទី១-លោក Hong Hong seok។ ទី២-លោក Kuang Chien chung។ ទី៣-លោក Chen You chun។ ទី៤-
លោក Wang Jian hua។ ទី៥-លោក Qu Rain bow និង៦-លោក Liu Gang ដើម្បីនាំយកសម្ភារសិក្សា ចែកជូនកុមារក្រីក្រចំនួន ៣២០
នាក់ ក្នុងសាលាមាន សៀវភៅសរសេរ ៤០០ក្បាល ខ្មៅដៃ ៤០០ដើម តុជ័រវែងចំនួន ១៣ កៅអីចំនួន ១១០ កាបូបស្ពាយរបស់សិស្សចំ
នួន ៣០០។

ដោយមានទឹកចិត្តល្អ លោកបណ្ឌិត ភីតថឺ និងភរិយា ក៏បានចែកជូន ឯកសណ្ឋានដល់អ្នកគ្រូៗក្នុងម្នាក់ៗ ទទួលបាន៣ សម្រាប់ ដែលមានអ្នកគ្រូៗចំនួន ១៥នាក់។

សាលាក៏បានផ្តល់ជូន អាហារញាំពេលព្រឹកដល់កុមារទាំងនោះ ថែមទៀតផង។

គួរបញ្ជាក់ថា សាលាមត្តេយ្យសិក្សាធនធានបណ្ឌិត ភីតថឺ លីណា ស្នាយពល ជាសាលាគំរូស្ដង់ដារសិស្សាមួយ ដែលមាន ឯកសណ្ឋានតែមួយ មានអនាម័យស្អាតល្អ មានសម្ភារសិក្សា ដ៏សម្បូរណ៍បែប ជាពិសេស មានឧបករណ៍បម្រើឱ្យក្មេងលេងជាច្រើនប្រភេទទៀតផង៕

អត្ថបទដែលជាប់ទាក់ទង