ដែនជម្រកសត្វព្រៃកែវសីមា បណ្តុះកូនឈេីចម្រុះជាង ៣ម៉ឺនដេីម សម្រាប់ដាំលេីផ្ទៃដីជាង ៥០ហិកតា
ខេត្តមណ្ឌលគិរី ៖ ដែនជម្រកសត្វព្រៃកែវសីមាបណ្តុះកូនឈេីចម្រុះជាង ៣ម៉ឺនដេីម សម្រាប់ដាំលេីផ្ទៃដីជាង ៥០ហិកតា ដែលបានដកហូតយកមកវិញ ពីការកាប់ទន្ទ្រាន និងហ៊ុំព័ទ្ធដោយខុសច្បាប់ ដេីម្បីស្តារព្រៃឡេីងវិញនៅឆ្នាំ២០២៤ ខាងមុននេះ។
មន្រ្តីជំនាញឲ្យដឹងថា កូនឈេីចម្រុះចំនួន ៥ប្រភេទ ត្រូវបានក្រុមការងារធ្វេីថ្នាលបណ្ដុះ ដេីម្បីចែកចាយឲ្យដាំ នៅតាមសហគមន៍ នៅមន្ទីរពេទ្យ សាលារៀន និង ដាំស្តារព្រៃឡេីងវិញលេីផ្ទៃដីប្រមាណ ៥០ហិកតា ដែលមន្ត្រីជំនាញដកហូតពីការ ហ៊ុំព័ទ្ធ កាប់ទន្ទ្រាន ដោយខុសច្បាប់ នាពេលកន្លងមក។
បច្ចុប្បន្ន កូនឈេីរួមមាន៖ កកោះ បេង ធ្នង ក្រញូង និង ឈេីទាល ត្រូវបានក្រុមការងារបណ្ដុះបានចំនួនជាង ៣ម៉ីនដេីមរួចហេីយ ដេីម្បីត្រៀមយកទៅដាំ នៅចន្លោះខែ ៦-៧ ឆ្នាំ២០២៤ ខាងមុខនេះ៕ ដោយ ៖ សារ៉េត
9