អ្នកឧកញ៉ា ទៀ វិចិត្រ ជួយសង្គ្រោះជីវិតស្រ្តីខ្មែរម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ នៅលើកោះរ៉ុង
ខេត្តព្រះ ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) ឱ្យទៅទទួលយកស្រ្តីខ្មែរម្នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចឆ្នេរប្រាសាទ ស្ថិតនៅភូមិដេីមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង បញ្ជូនយកមក សង្គ្រោះនៅមន្ទីរពេទ្យ ក្នុងក្រុងព្រះសីហនុ។
អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្ត្រីរងគ្រោះខាងលើ បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យត្រូវរបួសធ្ងន់ធ្ងរ។
យ៉ាងណា ក្រោយទទួលដំណឹងនេះភ្លាម អ្នកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប័រមួយគ្រឿង របស់ក្រុមហ៊ុន G.T.V.C ឱ្យទៅទទួលយកជនរងគ្រោះ មានឈ្មោះ ហាន ស្រីមុំ ភេទស្រី អាយុ ៣៣ឆ្នាំ មានស្រុកកំណើត នៅខេត្តបាត់តំបង។
បច្ចុប្បន្ន ស្ត្រីរងគ្រោះ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែ នៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព រួចដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ក្រុមហ៊ុន G.T.V.C របស់អ្នកឧកញ៉ា ដើម្បីយកទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យ៕