ព្រៃសហគមន៍ច្បារតាប់កេះកាប់ចុងលួង ត្រូវគេលួចកាប់ទន្ទ្រានធ្វើកម្មសិទ្ធិ ខុសច្បាប់អស់រាប់ហិកតា នៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ព្រៃសហគមន៍ច្បារតាប់កេះកាប់ចុងលួង ត្រូវបានជអនាធិតេយ្យ ចូលកាប់ទន្ទ្រានធ្វើកម្មសិទ្ធិ ដោយខុសច្បាប់អស់រាប់ហិកតា ខណៈមន្ត្រីជំនាញ វែករកមុខអ្នកពាក់ព័ន្ធមិនទាន់ឃេីញ ។
បទល្មើសនេះ បានឈានដល់ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក្រុមការងាររដ្ឋបាលព្រៃឈើ និងក្រុមគណៈកម្មការសហគមន៍ព្រៃឈើ ច្បារតាប់កេះកាប់ចុងលួង បានចុះល្បាតចំណុច ដែលរងការទន្ទ្រានជាក់ស្ដែង មានទីតាំងនៅ ភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ក្រោយពីចុះពិនិត្យជាក់ស្ដែង ក្រុមការងារទទួលបានលទ្ធផលដូចខាងក្រោម៖
១- បានប្រទះឃើញទីតាំងកាប់រានថ្មីចំនួន ១ទីតាំងត្រង់ចំណុចនិយាមកាលេខ ៧៥៧៣៣៦-១៣៧៧៦៥៤ និងទីតាំងចាស់មួយកន្លែងទៀត ត្រង់និយាមកាលេខ ៧៥៧៤៧១-១៣៧៨២៧០ ដោយមិនបានជួបជនសង្ស័យនៅទីតាំងកាប់រាននោះទេ។
ជាមួយគ្នានេះ ក្រុមការងារ ក៏បានចុចយកនិយាមកាដី ដែលបានកាប់រានទាំងពីរទីតាំងខាងលើ គូសដំឡើងក្នុងផែនទី និងបន្តស៊ើបអង្កេតបន្តរកជនសង្ស័យ មកទទួលខុសត្រូវចំពោះមុខច្បាប់៕