នាវាទេសចរណ៍បរទេស១គ្រឿងទៀត ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ ៖ មន្ត្រីកំពង់ផែស្វយ័តខេត្តព្រះសីហនុ បានឲ្យដឹងថា នៅម៉ោងប្រមាណ ១២ថ្ងៃត្រង់ថ្ងៃទី១៨ ខែកុម្ភៈនេះ មាននាវាទេសចរណ៍ ០១គ្រឿង ឈ្មោះ CRYSTAL SYMPHONY សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នាវាទេសចរណ៍នេះ ដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ៣១៣នាក់ (ស្រី ១៥៤នាក់) និងមាន ២៥ សញ្ជាតិ ចូលមកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ។
នាវាទេសចរណ៍នេះ មាននាវិកបំរើការងារចំនួន ៤៤៣នាក់ (ស្រី ៩៦នាក់) ធ្វើដំណើរចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា មួយថ្ងៃ ហើយនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេស វៀតណាម នៅវេលាម៉ោង ០៨យប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ៕