កម្លាំងចម្រុះ នៃរដ្ឋបាលខេត្តព្រះសីហនុ បន្តចុះពិនិត្យអាវុធជាតិផ្ទុះ និងរកសារធាតុញឿន
ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងថា លទ្ធផលចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ក្នុងគោលដៅចំនួន ០៥ កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ ក្រុងព្រះសីហនុ ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ បានត្រួតពិនិត្យរថយន្តធំ-តូច ចំនួន ៦៧៤គ្រឿង – ម៉ូតូ និង Passapp ចំនួន ៣១៤គ្រឿង ទទួលបានលទ្ធផលរួមមាន ៖
១- ធ្វើតេស្ដជាតិអាកុល ចំនួន ១១នាក់ រកឃេីញវិជ្ជមានចំនួន ០៥នាក់ (ផាកពិន័យតាមគោលការណ៍)។
២- ធ្វើតេស្តរកសារធាតុញៀន ០៣នាក់ (អវិជ្ជមាន)។
៣- ត្រួតពិនិត្យអាវុធជាតិផ្ទុះ លេីរថយន្តចំនួន ១៨៤គ្រឿង (គ្មានអាវុធឆ្លងកាត់) ។
៤- ឃាត់រក្សាទុករថយន្ត ០៣គ្រឿង (គ្មានបណ្ណបើកបរ និងបេីកបរក្នុងស្ថានភាពស្រវឹង) និងម៉ូតូ ០២គ្រឿង (គ្មានស្លាកលេខ និងកែច្នៃសុីមាំង)។
៥- ផាកពិន័យ អ្នកបេីកបរម៉ូតូ គ្មានមួកសុវត្ថិភាព ចំនួន ០៤នាក់ និងរថយន្ត៣គ្រឿង
៦- ឃាត់ខ្លួនបាន ០៣នាក់(ខ្មែរ) ករណីរក្សាទុកម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន៕ ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ