មន្ត្រីនគរបាល អំពាវនាវឱ្យអ្នកបើកបរ ប្រុងប្រយ័ត្នខណៈគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរាល់ថ្ងៃ ក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ បានព័ត៌មានបឋម បានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និង ម៉ូតូ បណ្ដាលឱ្យនារីម្នាក់ ខាងភាគីខាងម៉ូតូ រងរបួសធ្ងន់។

ហេតុការណ៍នេះ បានកើតនៅចំណុចផ្លូវ សេតេ ក្បែរសណ្ឋាគារ ៣៦០ ម៉ោង ១២:០០នាទីយប់ ថ្ងៃច័ន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤។

ផ្តើមពីគ្រោះថ្នាក់ បានកើតឡើងរាល់ថ្ងៃនេះ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានខេត្តព្រះសីហនុ អំពាវនាវដល់ អ្នកប្រើប្រាស់ផ្លូវ ឬអ្នកបើកបរ យានយន្តគ្រប់ប្រភេទ ត្រូវប្រុងប្រយ័ត្ន ជាប្រចាំ ព្រោះករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន កើតឡើងនៅខេត្តព្រះសីហនុ កើតឡើងដោយសារ កត្តាមនុស្ស បើកបរ ក្នុងល្បឿនលឿន និងធ្វេសប្រហែស..៕

អត្ថបទដែលជាប់ទាក់ទង