ពលរដ្ឋភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ សំណូមពរ លោក សាយ សំអាល់ ជួយជួសជុលផ្លូវលំមានជង្ហុកធំៗ និងលិចទឹក ប្រវែងប្រមាណ៥០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរ..

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋរស់នៅក្រុម២៦ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ រៃអង្គាសលុយគ្នាទិញថ្ម យកមកចាក់ផ្លូវលំ ដែលលិចទឹក និងមានជង្ហុកធំៗ ដើម្បីជួយសម្រួលមធ្យោបាយធ្វើដំណើរ ខណៈអាជ្ញាធរសង្កាត់ ក្រុង និងខេត្តព្រះសីហនុ ហាក់មើលរំលង ឬមិនខ្វល់រវល់អើពើ..។

អ្នកធ្វើដំណើរឆ្លងកាត់ ក៏ដូចជាពលរដ្ឋ រស់នៅអមសងខាងផ្លូវលំនេះ សំណូមពរដល់ លោក ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និង ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ មេត្តាជួយពិនិត្យ និងឈានទៅពិចារណាជួសជុល ឬស្ថាបនាផ្លូវលំ កំពុងលិចទឹក មានប្រវែងប្រមាណ ៥០ម៉ែត្រ នៅភូមិ១ សង្កាត់១ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះ ដោយអនុគ្រោះផងចុះ ដ្បិតផ្លូវលំនេះ ឱ្យតែមានភ្លៀងធ្លាក់មកម្តងៗ គឺត្រូវលិចទឹកជាប់ជារហូត..៕

អត្ថបទដែលជាប់ទាក់ទង