សត្វត្មាត គឺជានិមិត្តសញ្ញា នៃប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំ

ខេត្តមណ្ឌលគិរី ៖ អង្គការ WWF-Cambodia បានចេញរបាយការណ៍បង្ហាញថា សត្វត្មាត គឺជាវីរជននៅក្នុងព្រៃ ដែលមិនសូវត្រូវបានគេដឹងឡើយ ហើយពួកវា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្អាតបរិស្ថានដូចយើងមាន អ្នកជួយសម្អាតទីក្រុង របស់យើងយ៉ាងដូច្នោះដែរ។ ដូចគ្នាទៅនឹង បុគ្គលិកអនាម័យដែលជួយសម្អាតផ្លូវ ក្នុងទីក្រុង របស់យើងឱ្យនៅស្អាត និងមានផាសុខភាពដែរ សត្វត្មាតបានជួយស៊ីសត្វ ដែលងាប់នៅក្នុងព្រៃ និងសម្អាតវាចេញពីបរិស្ថានបានយ៉ាងឆាប់រហ័ស ដើម្បីការពារការរីករាលដាល នៃជំងឺផ្សេងៗនៅក្នុងព្រៃ និងមកដល់មនុស្សយើង។

សកម្មភាពសម្អាតប្រកបដោយប្រសិទ្ធភាព របស់ពួកវា គឺមានភាពចាំបាច់ណាស់ ក្នុងការរក្សារប្រព័ន្ធអេកូឡូស៊ី ឱ្យនៅរឹងមាំ និងមានសុខភាពល្អ ហើយវាក៏ជួយធានា នូវការកែច្នៃឡើងវិញ នៃសារធាតុចិញ្ចឹម និងរក្សាតុល្យភាព ក្នុងធម្មជាតិផងដែរ។

អ្នកសាកស្រមៃមើលថា បើទីក្រុងមួយគ្មានអ្នកបោសសំអាតទេនោះ តើវានឹងមានភាពវឹកវរយ៉ាងណា?៕

អត្ថបទដែលជាប់ទាក់ទង