ករណីបង្កៃគ្រាប់បំផ្ទុះក្នុងបរិវេណ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បណ្តាលឱ្យមន្ត្រីកងរាជអាវុធហត្ថម្នាក់ រងរបួសធ្ងន់ហាក់ស្ងប់ស្ងាត់..

ខេត្តព្រះសីហនុ ៖ សាធារណៈជន កំពុងទន្ទឹងរង់ចាំមើលចំណាត់ការ និងការចេញរបាយការណ៍ផ្លូវការ លើករណីបង្កៃគ្រាប់បែកឆ្នៃបំផ្ទុះ បណ្តាលឱ្យ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ម្នាក់រងរបួសធ្ងន់ នៅក្នុងបន្ទប់ធ្វើការងារ នាបរិវេណទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ដែលកើតឡើងកាលពីខែមុន។

ករណីខាងលើនេះ សារធារណៈជន មួយចំនួន លើកឡើងថា មិនទាន់ឃើញមានការបញ្ជាក់ជាផ្លូវការពី ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ក៏ដូចជា អ្នកនាំពាក្យកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ផ្សព្វផ្សាយឱ្យដឹងជាសារធារៈនៅឡើយទេ ពោលគឺហាក់មានសភាពស្ថាត់ឈឹង..។

ករណីបំផ្ទុះគ្រាប់កែឆ្នៃ បណ្តាលឱ្យ មន្ត្រីកងរាជអាវុធម្នាល់រងរបួសធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក៏មិនទាន់អាច សុំការបញ្ជាក់បន្ថែមតាមប្រព័ន្ធ Telegram ពីលោក ហេង ប៊ុនទី មេបញ្ជាការ​កង​រាជ​អាវុធហត្ថ ខេត្តព្រះសីហនុ នៅឡើយដែរ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

យ៉ាងណា ប្រភពពីសាច់ញាតិជនរងគ្រោះ បញ្ជាក់ថា ជនដៃដល់ ឬសង្ស័យ ដែលបង្កៃគ្រាប់បំផ្ទុះនោះ ត្រូវបានកម្លាំងកង​រាជអាវុធហត្ថ ខេត្តព្រះសីហនុ ចាប់ខ្លួនបញ្ជូនទៅកាន់តុលាការផ្តន្ទាទោស និងបានបញ្ជូនទៅកាន់ពន្ធនាគាររួចហើយ។ រីឯជនរងគ្រោះ គឺកំពុងសង្គ្រោះនៅមន្ទីរពេទ្យ ខណៈព័ត៌មានបឋម បានឱ្យដឹងថា កែវភ្នែកទាំងគូ របស់ជនរងគ្រោះ ត្រូវបានក្រុមគ្រូពេទ្យវះកាត់យកចេញ មិនអាចមើលឃើញអ្វីទៀតទេ។  ហើយបច្ចុប្បន្ននេះ ស្ថានភាពជនរងគ្រោះ មានសភាពសភាពធ្ងន់ធ្ងរនៅឡើយ ហើយកំពុងខ្វះខាតថវិកា សម្រាប់ចំណាយទៅលើការព្យាបាល៕

អត្ថបទដែលជាប់ទាក់ទង