អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រទៅដឹក ពលរដ្ឋម្នាក់ មានជំងឺបេះដូង មកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ

ខេត្តព្រះសីហនុ ៖ អ្នកឧកញ៉ា ទៀ វិចិត្រ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) ឲ្យទៅទទួលយកស្រ្តីម្នាក់ ជាប្រជាពលរដ្ឋ មានជំងឺបេះដូង ពិបាកដកដង្ហើម បញ្ជូនមកសង្គ្រោះបន្ទាន់នីមន្ទីរពេទ្យ។

ស្ត្រីអ្នកជំងឺ មានឈ្មោះ អៀន កញ្ញា អាយុ ៣៦ឆ្នាំ ជាប្រជាពលរដ្ឋ រស់នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បច្ចុប្បន្ន ស្រ្តីអ្នកជំងឺរូបនេះ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនតាមអូប័រពេទ្យ មកដល់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុ ដោយសុវត្ថិភាព។ បន្ទាប់មក ក៏បានដឹកបន្តតាមរថយន្តសង្គ្រោះក្រមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) របស់អ្នកឧកញ៉ា ដើម្បីយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក្នុងក្រុងព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង