រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមានទុកពេល១៥ថ្ងៃ ឲ្យលោក ផាត់ ហ៊ន កែសម្រួលព័ត៌មានចុះផ្សាយ ប៉ះពាល់តុលាការខេត្តកំពង់ចាម

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានចេញលិខិតព្រមាន និងទុករយ:ពេល ១៥ថ្ងៃ ឲ្យលោក ផាត់ ហ៊ន ចាងហ្វាងគេហទំព័រ www. khplus-cambodia .com កែសម្រូលព័ត៌មាន ដែលបានចុះផ្សាយ ដោយក្រសួងចាត់ទុកថា ការផ្សាយព័ត៌មានមិនមានមូលដ្ឋានច្បាស់លាស់ និងគ្មានតុល្យភាព ចំពោះស្ថាប័នតុលាការខេត្តកំពង់ចាម។

បន្ថែមលើនេះ ក្រសួងព័ត៌មាន ក៏បានប្រមានលុបប្រកាស អនុញ្ញាតធ្វើអាជីវកម្ម នឹងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន។

នេះបើយោងតាម លិខិតព្រមាន របស់ក្រសូងព័ត៌មាន ចុះថ្ងៃទី២៩  ខែវិច្ឆិកា ឆ្នាំ២០២៤ ចុះហត្ថលេខាដោយ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង