នគរបាលក្រុងស្វាយរៀង ឃាត់ខ្លួនក្មេងទំនើង៤នាក់ បង្កហិង្សាបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់

ខេត្តស្វាយរៀង ៖ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ម៉ោង ២០ និង១៥នាទី នៅចំណុចមាត់ទន្លេវ៉ៃគោក្រុងស្វាយរៀង ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មានក្មេងទំនើង ០១ក្រុម មានគ្នាចំនួន ០៤នាក់ (ប្រុស) បានព្រួតវាយទៅលើយុវជនម្នាក់។​

ក្រោយពីបានទទួលព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានដាក់បទបញ្ជាដល់ លោកវរសេនីយ៍ឯក កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង ដឹកនាំកម្លាំងជំនាញ ចុះស្រាវជ្រាវ និងឈានដល់ឃាត់ខ្លួនបានក្មេងទំនើង ០៤នាក់។

នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង ០៤នាក់ បានឆ្លើយសារភាពថា ក្រុមខ្លួន ពិតជាបានធ្វើសកម្មភាពវាយលើយុវជន ម្នាក់ នៅចំណុចសួនមាត់ទន្លេ ច្រាំងតាបុល ពិតប្រាកដមែន។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់រួចរាល់ហើយ៕

អត្ថបទដែលជាប់ទាក់ទង