ក្រុមក្មេងទំនើងបង្ហោះម៉ូតូ នៅខេត្តកំពត ត្រូវលោកស្នងការ ដកម៉ូតូទុកបីខែ ដើម្បីព្រមាន
ខេត្តកំពត ៖ ស្នងការនគរបាលខេត្តកំពត បានបង្ហោះសារ អមដោយរូបថតក្រុមក្មេងទំនើងបង្ហោះម៉ូតូ នៅថ្ងៃទី១៦ ខែមករា មានខ្លឹមសារថា ” ជើងខ្លាំងមកពីកំពង់សោម ចង់សាកផ្លូវនៅកំពត សុំដកម៉ូតូទុកបីខែសិន។ ហើយ ឲ្យធ្វើពលកម្ម មុនឲ្យត្រលប់ទៅផ្ទះវិញ។ ប្អូនៗឧស្សាហ៍មើល Facebook page របស់ស្នងការខេត្តកំពតផង កុំមើលតែ TikTok ពេក។ អរគុណដល់កំលាំង របស់អធិការក្រុងបូកគោ”៕