កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ជាប់ជ័យលាភីលេខ១ ពានស្ដង់ដារសហគមន៍ទេសចរណ៍អាស៊ាន នៅម៉ាឡេស៊ី

ក្រុងចូហូ-ម៉ាឡេស៊ី ៖ កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុ ដែលតំណាងឲ្យខេត្តព្រះសីហនុ បានជាប់ជាជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតប្រជែង Asian Public Toilet Standard Award 2025-2027 នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

ជ័យលាភីនេះ វាយតម្លៃដោយ ប្រធានគណៈកម្មធិការជាតិ វាយតម្លៃទីក្រុងស្អាត ហើយត្រូវទទួលបានពានរង្វាន់ ក្នុងកម្មវិធី Asian Tourism Standard ដែលមានការចូលរួមពីបណ្តារប្រទេស ជាសមាជិកអាស៊ាន និង អគ្គលេខាធិការដ្ឋានរងអាស៊ាន អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា នៅលើពិភពលោក រួមមាន៖ US-ABC, EU-ABC, ERIA, WTTC, PATA, UN Tourism, និង Agoda ជាដើម៕

អត្ថបទដែលជាប់ទាក់ទង