ជនដៃដល់បាញ់សម្លាប់ ឪពុកម្តាយក្មេក និងប្រពន្ធ របស់ខ្លួន ជាមន្ត្រីអាវុធហត្ថឈ្មោះ ហុីង សុវណ្ណារិទ្ធិ

ខេត្តត្បូងឃ្មុំ៖ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឱ្យដឹងថា ខ្មាន់កាំភ្លើងបើកការបាញ់សម្លាប់ ឪពុកក្មេក ម្តាយក្មេក ប្រពន្ធ បងថ្លៃ និងប្រជាការពារ នៅភូមិរំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តក្បូងឃ្មុំ នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ គឺបង្កឡើងដោយ មន្ត្រីកងរាជអាវុធហត្ថ ឈ្មោះ ហុីង សុវណ្ណារិទ្ធិ។ ក្រោយធ្វើសកម្មភាពរួច ក៏បានបាញ់សម្លាប់ខ្លួនឯង។

 

ចំណែកជនរងគ្រោះត្រូវជា ឪពុកក្មេកឈ្មោះ ឈឿង ប៊ុនធឿន (ស្លាប់) អាយុ ៦៤ឆ្នាំ, ម្តាយក្មេក ឈ្មោះ អោក ចាន់សាត (ស្លាប់) អាយុ ៦៥ឆ្នាំ, ប្រពន្ធ ឈ្មោះ ប៊ុន លក្ខណា (របួសជើង) អាយុ ៣២ឆ្នាំ, ឈ្មោះ ប៊ុន រតនា (របួសស្មា) អាយុ ៣៨ឆ្នាំ ត្រូវជាបងប្រុសខាងប្រពន្ធ និងឈ្មោះ សេង ហន (របួសភ្នែក) ប្រុស អាយុ ៥៤ឆ្នាំ ត្រូវជាប្រជាការពារភូមិ។

សមត្ថកិច្ច បញ្ជសក់ថា ឃាតកម្មនេះ ស្លាប់មនុស្ស ៣នាក់ និងរបួស ៣នាក់៕

អត្ថបទដែលជាប់ទាក់ទង