ផ្ទុះរឿងជនមិនស្គាល់មុខ ចូលកាប់បំផ្លាញ និងដុតផ្ទះពលរដ្ឋទាំងយប់ របួសមនុស្ស២នាក់

ខេត្តព្រះសីហនុ៖ ផ្ទុះជនមិនស្គាល់មុខមួយក្រុម បាននាំគ្នាចូលទន្ទ្រានរំលោភយកដី វាយបំផ្លាញ និង ដុតផ្ទះ របស់ប្រជាពលរដ្ឋ នៅពេលយប់  បណ្តាលឲ្យ រងបួសមនុស្ស ២នាក់ នៅម៉ោងប្រមាណ ២:២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។ ហេតុការណ៍នេះ កើតឡើងនៅចំណុចអូរដា ស្ថិតក្នុងភូមិពូធឿង សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា មានហិង្សាមួយករណី បានកើតឡើង បង្កដោយ ជនសង្សយ័មួយក្រុម មានគ្នា ប្រហែល ២០នាក់ មិនស្គាល់អត្តសញ្ញាណ្ណ បានធ្វើសកម្មភាព ចូលវាយកាប់ និងដុតផ្ទះ របស់ ប្រជាពលរដ្ឋ បណ្តាលឲ្យមនុស្សរងរបួស ចំនួន ២នាក់ គឺ៖

១- ឈ្មោះ សឿង សុភក្រ័ ភេទប្រុស អាយុ ៥៦ឆ្នាំ (មុខរបរយោធា) ស្នាក់នៅផ្ទះកើត ហេតុ ចំណុចអូរដា (រងបួសក្បាលធ្ងន់)

២- ឈ្មោះ ចាយ ចាន់ ភេទប្រុស អាយុ ២៩ឆ្នាំ (មុខរបរកម្មករ) ស្នាក់នៅផ្ទះ ចំណុចកើតហេតុ (រងរបួសស្រាល) ខូចខាត៖ ឆេះផ្ទះ ចំនួន ៤ខ្នង និង ម៉ូតូ២គ្រឿង ។

តាមការបំភ្លឺ របស់ឈ្មោះ ហេង វត្តី ភេទស្រី អាយុ ២៩ឆ្នាំ (ជាប្រពន្ធ ជនរងគ្រោះ ) បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ បានឮសំឡេង ក្តុងក្តាំង និងស្រែក ពលរដ្ឋពួកគាត់  ចាកចេញពីផ្ទះ បើមិនចេញទេ នឹង

ដុតផ្ទះចោល។ ហើយភ្លាមៗនោះ ក៏ឃើញភ្លើងឆេះផ្ទះ អ្នកជិតខាង ហើយក៏ដើទៅមើល ស្រាប់តែត្រូវក្រុមជនបង្ក កាប់គាត់ ១កាំបិត បណ្តាលឱ្យ រងបួសត្រង់ក្បាល។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវក្រុមគ្រួសារ នាំទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ហើយក្រោយមក ក៏បានបញ្ជូនបន្ត ទៅមន្ទីពេទ្យភ្នំពេញ។

ក្រោយបង្កហេតុ ក្រុមជនសង្ស័យ  ក៏បានគេចខ្លួន បាត់ស្រមោល។

ចំពោះវត្ថុតាង បន្សល់ទុក នៅកន្លែងកើតហេតុ រួមមាន៖

១- សាំង ចំនួន ៦ដប

២- កាំបិត ផ្គាក់១ដើម។

បច្ចុប្បន្ន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងកំពង់សោម កំពុងសហការជាមួយ កម្លាំងអធិការដ្ឋាន នគរបាលក្រុងកំពង់សោម និងប៉ុស្តិ៍រដ្ឋបាលសង្កាត់បិតត្រាំង ចុះស្រាវជ្រាវ ស្វែងរកក្រុមមុខសញ្ញាបង្ក ដើម្បីនាំយកមក អនុវត្តតាមនីតិវិធីច្បាប់។

ទាក់ទិនបញ្ហានេះដែរ លោក នួន ប៊ុនថុល អភិបាលក្រុងកំពង់សោម មានប្រសាសន៍នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា ដោយសារដោយសារតែ រដ្ឋបាលក្រុងនេះទើបបង្កើតថ្មី ហើយរូបលោក ក៏ទើបមកដឹកនាំថ្មី លោកមិនទាន់ក្តាប់បានព័ត៌មាន នៃវិវាទដីធ្លីខាងលើនេះទេ ដោយរង់ចាំធ្វើការស្រាវជ្រាវពីស្ដាប័នជំនាញ ឲ្យបានច្បាស់ជាមុនសិន៕

អត្ថបទដែលជាប់ទាក់ទង