ក្រសួងទេសចរណ៍ថា ភ្ញៀវអឺរ៉ុប និយាយល្អអំពីទេសចរណ៍នៅកម្ពុជា ហើយនៅក្នុង cmt រាប់សិប សុទ្ធតែវិជ្ជមាន
រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានផ្សព្វផ្សាយតាមផេកហ្វេសប៊ុកផ្លូវការ របស់ខ្លួនថា “ភ្ញៀវអឺរ៉ុប និយាយអំពីទេសចរណ៍នៅកម្ពុជា និង នៅក្នុង cmt រាប់សិប សុទ្ធតែវិជ្ជមាន ដែលនិយាយថា ពួកគេគម្រោងមកថៃ និង វៀតណាម តែឆ្លៀតចូលលេងកម្ពុជា បានបាក់ចិត្តនឹងទឹកដីកម្ពុជា តែម្តង ខុសពីការគិត ហេីយគេថា បេីមកលេងអាសុីអាគ្នេហ៍ ហេីយមិនបានមកលេងកម្ពុជា គឺអត់ន័យតែម្តង។ មតិរាប់រយ cmt បញ្ចេញមកគឺដូចគ្នា គេថា ឋានសួគ៌លាក់ខ្លួន គ្មានអ្នកដឹង។ នៅក្នុង cmt ពួកគេគ្រប់គ្នា បានបញ្ចេញមតិថា អ្នកមានគម្រោងមកអាសុីអាគ្នេហ៍ ដាច់ខាត គួរតែចូលមកលេងកម្ពុជា ។
គេថា កម្ពុជា ជាទឹកដីពោរពេញដោយស្នាមញញឹមពិតប្រាកដ (True Smile) ហេីយអ្នកខ្លះថា ពួកគេនឹងមកម្តងទៀត។ ហេីយអួតថា កម្ពុជា ជាប្រទេសដែលពួកគេចូលចិត្តបំផុត។ មតិខ្លះថា មកលេងឱ្យហេីយទៅ ព្រោះមិនទាន់មានភ្ញៀវស្គាល់ បុកទៅច្រេីន ហេីយនិយាយថា កម្ពុជាគួរតែទៅលេងដាច់ខាត ប្រសិនមានគម្រោងទៅ អាសុីអាគ្នេហ៍។
គ្មានភ្ញៀវអឺរ៉ុប ណាម្នាក់ និយាយអាក្រក់នោះទេ។ គ្រាន់តែគេថា មិនដែលលឺពីកម្ពុជា នោះទេ តែមកលេងដោយចៃដន្យ ក៏បាក់ចិត្តតែម្តង ។ មានប្រាទប្រាសាទធំជាងគេលើលោក ព្រៃភ្នំ ឆ្នេរសមុទ្រពណ៌ស ជុំវិញកោះមានទឹកសមុទ្រថ្លា មើលឃើញបាត និង ទឹកសមុទ្រកម្ពុជា ងូតហើយមិនរមាស់ខ្លួននោះទេ ហើយពិសេសអាហារឆ្ងាញ់ និង សិទ្ធិសេរីភាព របស់ភ្ញៀវទេសចរណ៍៕
#Cr Re-IDEA