កីឡាករធ្លាក់ពីលើសង្វៀន បែរជាទៅបន្ទោសអ្នកថតរូប មិនជួយចាប់? គួរឲ្យអស់សំណើច..
រាជធានីភ្នំពេញ ៖ ពេលកីឡាករធ្លាក់ពីលើសង្វៀន បែរជាទៅបន្ទោសអ្នកទៅឈរថតរូប ថាម៉េចចមិនជួយចាប់ទៅវិញ..?
ត្រង់ចំណុចនេះ អ្នកបន្ទោសហ្នឹង មានបានគិតទេ មុននិយាយហ្នឹង?
១. បោះទូរស័ព្ទ ឬកាម៉េរ៉ា ចោលដើម្បីទៅចាប់កីឡាករ..?
២. តើករណីធ្លាក់បែបនេះ អ្នកណាដឹងមុន ហើយរត់ទៅទាន់ ដើម្បីចាប់ វាជាតួនាទី របស់អ្នកថតរូបឬ?
៣. តើខ្លួនឯងក្លាហានទេ ដែលហ៊ានហក់ទៅទ្រ កីឡាករ មានទម្ងន់លើសអង្ករមួយបាវ ហើយធ្លាក់ពីលើខ្សែសង្វៀន មានកម្ពស់ពីដីជិត ៣ម៉ែត្រ?
ម្នាក់ៗ អង្គុយសំកុក មើលតែតាមទូរទស្សន៍ទេ ប៉ុន្តែបើនិយាយវិញ ចាក់ទឹកមិនលិច ធ្វើឯងគ្រាន់បើ..។ ឈរ ឬអង្គុយ មើលការប្រកួតដូចតែគ្នាទេ ព្រោះកីឡាករ ធ្លាក់ដោយចៃដន្យ គ្មានអ្នកណា រត់ទៅទប់ទាន់ទេ ហើយក៏មិនមែនធ្លាក់យឺតៗនោះដែរ សូម្បីតែអាជ្ញាកណ្តាល ចាប់កីឡាករ មិនទាន់ផង..?៕