កម្លាំងនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនដៃដល់ និងបក្ខពួក២នាក់ ក្រោយកាប់បំផ្លាញម៉ូតូ២គ្រឿង
រាជធានីភ្នំពេញ ៖ អធិការនគរបាលខណ្ឌច្បារអំពៅ លោក ម៉ៅ សឿត បានដឹកនាំកម្លាំង ចុះស្រាវជ្រាវ រហូតឈានដល់ ឃាត់ខ្លួនជនដៃ ម្នាក់ និងបក្ខពួកម្នាក់ ដែលបានធ្វើសកម្មភាពកាប់ម៉ូតូ ២គ្រឿង នៅម៉ោង ៨ និង៥០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។
កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ២១ និង២០នាទីយប់ មានករណីក្មេងទំនើងមួយក្រុម បានធ្វើសកម្មភាព កាប់ម៉ូតូម៉ាក Honda Scoopy ពណ៌ក្រហម និងម៉ូតូ Beat របស់ជនរងគ្រោះ បណ្តាលឲ្យខូចខាតផ្នែកខាងមុខ និងកុងទ័រម៉ូតូ ប៉ុន្តែពុំបណ្តាលឲ្យជនរងគ្រោះ ជាបើកបរម៉ូតូរងរបួសទេ។
ករណីនេះ កើតឡើងនៅមុខផ្សារច្បារអំពៅ ផ្លូវលេខ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ច បានឲ្យដឹងថា ជនដៃដល់ក្នុងសកម្មភាពខាងលើនេះ ឈ្មោះ ប៉ាវ ស៊ីណា និងបក្ខពួក ឈ្មោះ លន់ វិល្លៀម ។
បច្ចុប្បន្ន កម្លាំងជំនាញ កំពុងបន្តស្វែងរកឃាត់ខ្លួន ក្រុមជនបង្កដទៃទៀត ដើម្បីបញ្ជូនទៅកាន់តុលាការផ្តន្ទាទោស៕