ក្លឹបបាល់ទាត់ខេត្តព្រៃវែង ប្រកាសរំសាយក្លិបជាផ្លូវការ នៅថ្ងៃចន្ទនេះ

ខេត្តព្រៃវែង ៖ នៅក្នុងរយៈ​ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្គេតឃើញថា ​មានក្លិបបាល់ទាត់អាជីពមួយចំនួន នៅកម្ពុជា បានបានប្រកាសរំសាយក្លិប របស់ខ្លួន ជាបន្តបន្ទាប់ ក្រោយជួបប្រទះ នូវបញ្ហាផ្សេងៗ ឬមិនមានថវិកា សម្រាប់ចំណាយទៅលើការងារ​ទ្រទ្រង់ក្លិបជាដើម។

ជាក់ស្តែង ក្រោយការប្រកួតពានរង្វាន់លីគកំពូល បានបញ្ចប់ ក្លិបបាល់ទាត់ខេត្តព្រៃវែង ក៏បានប្រកាសជាផ្លូវការ នៅថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ​២០២៤នេះ បន្ទាប់ពីក្លិបមួយនេះ បានបង្កើតឡើង កាលពីឆ្នាំ២០២០ ដោយសារជួបបញ្ហាវិបត្តិហិរញ្ញវត្ថុ។

ក្លិបបាល់ទាត់ខេត្តព្រៃវែង គឺជាក្លិបអាជីពទី៨ នៅក្នុងប្រទេសកម្ពុជា ដែលបានប្រកាសរំសាយ បន្ទាប់​ពី​ក្រុមអាស៊ីអឺរ៉ុប- យូណាយធីត- ក្រុមបន្ទាយមានជ័យ- ក្រុមអគ្គិសនីកម្ពុជា- ក្រុមកោះកុង- ក្រុមត្បូងឃ្មុំ- ក្រុមសូលទីឡូអង្គរ និង ក្រុមអង្គរស៊ីធី។

ទោះបីក្លិបមួយនេះ ទើបបានបង្កើតឡើងក៏ពិតមែន ប៉ុន្តែក្លិបបាល់ទាត់មួយនវ គឺមានការអភិវឌ្ឍ របស់ខ្លួ គួរឲ្យកត់សម្គាល់ ជាពិសេសនៅរដូវកាលឆ្នាំ២០២០ ក្លិបព្រៃវែង ទទួលបានជោគជ័យខ្លាំង ដោយបានរងជើងឯកលីគ២ ហើយឆ្នាំ​ដដែលនោះ ក៏​ទទួលបានចំណាត់ថ្នាក់លេខ៣ ​ប្រកួតពានសម្តេចតេជោ ហ៊ុន សែន ថែមទៀតផង។

ក្រោយឡើងមកលីគកំពូលកម្ពុជា ក្នុងរដូវកាលនេះ ក្លិបព្រៃវែង នៅតែបន្ដធ្វើបានល្អ ក្រោយឈរនៅលេខ៨ ក្នុងតារាងពិន្ទុបន្ទាប់ពីប្រកួត ២៧លើក ឈ្នះ៦ ស្មើ៥ ចាញ់១៦ មាន ២៣ពិន្ទុ៕​

អត្ថបទដែលជាប់ទាក់ទង