បុរសម្នាក់ដើរជាន់មីន ផ្ទុះរបួសធ្ងន់ដាច់ជើង នៅស្រុកវាលវែង ខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋ បានផ្តល់ព័ត៌មាន បឋមមកថា នៅម៉ោងប្រមាណ ៩ព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤នេះ មានករណីផ្ទុះគ្រាប់មីន នៅចំណុចអូរកងឈ្លប ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បណ្តាឱ្យបុរសម្នាក់រងរបួសធ្ងន់។
ជនរងគ្រោះឈ្មោះ ស៊ុំ សុខប៊ន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បណ្តាលឱ្យរបួសដាច់ជើងខាងស្តាំ និងរបួសលើផ្ទៃមុខ ធ្ងន់ធ្ងរ។
ប្រភព បន្តថា មូលហេតុ ផ្ទុះមីនខាងលើនេះ ដោយសារជនរងគ្រោះដើរបាញ់ថ្នាំស្មៅ នៅក្នុងចំការកន្លែងកើតហេតុ រួចក៏ជាន់ពីលើគ្រាប់មីន ទើបបណ្តាលឱ្យផ្ទុះឡើង។
បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តពោធិ៍សាត់៕