ទិវាយោគៈអន្តរជាតិលើកទី១០ “The 10th International Day of Yoga” នៅខេត្តសៀមរាប

ខេត្តសៀមរាប ៖ ក្នុងទិវាយោគៈអន្តរជាតិលើកទី១០ “The 10th International Day of Yoga”

នាខាងមុខទីលានជល់ដំរី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាង លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជេីញចូលរួមក្នុងទិវាយោគៈអន្តរជាតិលើកទី១០ “The 10th International Day of Yoga” ដោយមានការចូលរួមពី លោកស្រីបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំ ព្រះរាជាណាចក្រកម្ពុជា លោកស្រី ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក សាមីឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណ រដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេប្រចាំកម្ពុជា លោក អគ្គនាយករងអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហ៊ុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម កែវ បូរេន្ទ្រ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា និង លោក លោកស្រី អ្នកនាងកញ្ញា ជាច្រើនរូបទៀត។

បាឱកាសនោះ លោកស្រីអភិបាលរងខេត្តសៀមរាប បានបង្ហាញសេចក្តីសោមនស្ស រីករាយ ចំពោះវត្តមានរបស់ ភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុង ព្រឹត្តិការណ៍ ទិវាយោគៈអន្តរជាតិលើកទី១០ “The 10th International Day of Yoga” ដ៏មានសារៈសំខាន់នាពេលនេះ។

លោកស្រីបន្តថា ខេត្តសៀមរាប ជាតំបន់គោលដៅទេសចរណ៍ លំដាប់ពិភពលោក ហើយវិស័យទេសចរណ៍នៅកម្ពុជា គឺជាកត្តាជំរុញដ៏សំខាន់មួយ ក្នុងចំណោមកត្តាជំរុញ កំណើនសេដ្ឋកិច្ច របស់កម្ពុជា ដែលបន្តរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បើទោះបីជាកម្ពុជា បានប្រកាសបើក ប្រទេសឡើងវិញ និងបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរមុនគេ ក្នុងចំណោម ប្រទេសសមាជិកអាស៊ាន ក៏ដោយ។

លោកស្រីបន្តទៀតថា ការរៀបចំឱ្យមានព្រឹត្តិការណ៍ «ទិវាយោគៈអន្តរជាតិលើកទី១០ នេះ គឺជាការរួមចំណែកផ្សព្វផ្សាយចេញពីតំបន់អង្គរ របស់យើងទៅកាន់ពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ ឱ្យមកទស្សនាខេត្តសៀមរាប។

តាមរយៈ ព្រឹត្តិការណ៍នេះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប សង្ឃឹមថា នឹងបន្តប្រារព្ធធ្វើនេះ ជារៀងរាល់ឆ្នាំ នៅលើទឹកដីអង្គរ នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង