ស្លាប់៤នាក់និង៥នាក់រងរបួស ក្នុងឧបទ្ទវហេតុឆេះក្លិបកម្សាន្តធំ នៅខណ្ឌដង្កោ

រាជអានីភ្នំពេញ ៖ សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្លិបកម្សាន្តនាពេលរាត្រី ឈ្មោះមីតណាយព្រីមៀរ ត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ នៅម៉ោងប្រមាណ ១០ព្រឹក ថ្ងៃទី៥ ខែកុម្ភៈ នៅចំណុចស្ដុបឫស្សីផ្អែម នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

អគ្គិភ័យនេះ បានឆេះក្លិប ៦ល្វែងជាប់ៗគ្នា រួចក៏ឆេះរាលដាលទៅកាន់ផ្ទះ នៅជាប់គ្នានោះបន្តទៀត។

សមត្ថកិច្ច បានឱ្យដឹងថា មនុស្សស្នាក់នៅក្នុងក្លិប ប្រហែល ៤នាក់បានស្លាប់ និងប្រហែល ៥នាក់ទៀត បញ្ជូនទៅសង្គ្រោះបន្ទាន់។

សមត្ថកិច្ច បានសន្មិដ្ឋានថា​ មូលហេតុដែលភ្លើងឆាបឆេះក្លិបកម្សាន្តនេះ អាចដោយសារជាងផ្សារដែក ក្នុងក្លិបជួសជុលគ្រឿងភ្លើង ទើបបណ្តាលឱ្យធ្លាក់កម្ទេចផ្សារ បង្កឱ្យមានការឆាបឆេះនេះឡើង៕

អត្ថបទដែលជាប់ទាក់ទង