កំពង់ធំ៖ ដំណាំស្រូវពលរដ្ឋ ជាង១ពាន់ហិកតារ ខូចខាតដោយសារទឹកជំនន់
ខេត្តកំពង់ធំ៖ ដំណាំស្រូវ របស់ពលរដ្ឋនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាង ១ពាន់ (១.១០៨) ហិកតារខូចខាតដោយសារទឹកជំនន់។ នេះបើយោងតាមទំព័រហ្វេសប៊ុក របស់រដ្ឋបាលខេត្តកំពង់ធំ។
ប្រភពដដែលបន្តថា ស្ថានភាពទឹកជំនន់ នៅស្រុកកំពង់ស្វាយ កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ បានប៉ះពាល់ឃុំចំនួន២ គឺឃុំព្រៃគុយ និងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។
ចំណែកសន្ទុះទឹក កើនឡើងយ៉ាងគំហុក បានធ្វើឱ្យប៉ះពាល់ និងខូចខាតធ្ងន់ធ្ងរដល់ដំណាំស្រូវប្រដេញទឹករបស់ប្រជាពលរដ្ឋចំនួន ១.១០៨ហិកតារ និងខូចខាចទាំងស្រុង ៩៩៦ហិចតា ខណៈដំណាំផ្សេងៗទៀត និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក៏រងផលប៉ះពាល់ និងខូចខាតផងដែរ។
គិតត្រឹមថ្ងៃដដែលនេះ មិនមានរបាយការណ៍ពីគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ ដោយសារទឹកជំនន់នេះទេ៕