គ្រោះថ្នាក់ចរាចរណ៍ ស្លាប់មនុស្សទៀតហើយ តាមផ្លូវជាតិកឹខ៤ ខេត្តព្រះសីហនុ
ក្រុងព្រះសីហនុ ៖ សមត្ថកិច្ចនគរបាល បានឲ្យដឹងបឋមថា បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុក្រោយបើកម៉ូតូ ជួបគ្រោះថ្នាក់ចរាចរណ៍។
គ្រោះថ្នាក់នេះ កើតឡើងនៅផ្លូវជាតិលេខ៤ ម្តុំចំណោតអូរត្រាវ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ នៅម៉ោងជាង ១រសៀល ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។
ពេលនេះ សមត្ថកិច្ចនគរបាល កំពុងបន្តចុះស្រាវជ្រាវ រកដើមហេតុ នៃគ្រោះថ្នាក់ចរាចរណ៍នេះ៕