អត្ថប្រយោជន៍នៃសត្វជន្លេន ដែលមនុស្សមួយចំនួនមិនបានដឹង​?

រាជធានីភ្នំពេញ ៖ ប្រទេសយើងជាប្រទេសកសិកម្ម ហើយសត្វជន្លេននៅលើដីខ្មែរយើងក៏សម្បូរតែមនុស្សមួយចំនួនមិនបានដឹងថាសត្វប្រភេទនេះមានគុណប្រយោជន៍យ៉ាងណានោះទេ។ ខាងក្រោមនេះជាអត្ថបទខ្លីអំពីគុណប្រយោជន៍នៃសត្វជន្លេនដែលខ្ញុំបកប្រែពីអត្ថបទជាភាសាអង់គ្លេស។
តើជន្លេនជាសត្វគួរឱ្យខ្ពេីមឬ?
សត្វជន្លេនជាឧទាហរណ៍ពិតប្រាកដមួយនៃប្រភេទសត្វគួររឱ្យខ្ពេីមដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រព័ន្ធអេកូឡូស៊ី។ ខាងក្រោមនេះគឺជាសារប្រយោជន៍របស់វា៖
១- ជួយបន្សុទ្ធដី៖ សត្វជន្លេនជួយបំផុសដីបង្កើតរន្ធក្នុងដីដែលធ្វើឱ្យប្រសើរឡើងនូវការបន្សុទ្ធដី ការចម្រោះទឹក និងជួយឱ្យឫសដំណាំលូតលាស់ល្អ។
២- បង្កើតវដ្តនៃអាហារូបត្ថម្ភ៖ សត្វជន្លេនជួយបំបែកសារធាតុអកខានិក បង្កើតវដ្តនៃសារជាតិចិញ្ចឹម ហើយនាំសារជាតិចិញ្ចឹមផ្តល់ទៅដល់ដំណាំ។
៣- បង្កើតរចនាសម្ព័ន្ធដី៖ សត្វជន្លេនជួយធ្វើឱ្យប្រសើរឡើងរចនាសម្ព័ន្ធដី បង្កើនសមត្ថភាពរក្សាទឹក និងជី។
៤- ធ្វើវិស្វកម្មអេកូឡូស៊ី៖ សត្វជន្លេនកែប្រែបរិស្ថានរបស់ពួកវាដោយការបង្កើតជម្រកសម្រាប់សត្វមានជីវិតដទៃទៀត។
៥- ជីវៈចម្រុះ៖ សត្វជន្លេនរួមចំណែកដល់ជីវៈចម្រុះដោយការគាំទ្រទៅដល់បណ្តាញអាហារដែលមានភាពស្មុគស្មាញ។
៦- វិស័យកសិកម្ម៖ សត្វជន្លេនត្រូវបានគេប្រើប្រាស់សម្រាប់ផលិតជីកំប៉ុស ដែលសម្បូរដោយសារជាតិចិញ្ចឹមសម្រាប់យកទៅប្រើប្រាស់ក្នុងវិស័យកសិកម្ម។
៧- សូចនាករអេកូឡូស៊ី៖ សត្វជន្លេនត្រូវបានគេប្រើប្រាស់ជាសូចនាករនៃសុខភាពដី និងគុណភាពប្រព័ន្ធអេកូឡូស៊ី។
តម្លៃ៖
១- ការចម្រោះដី៖ សត្វជន្លេនរួមវិភាគទានដល់ការចម្រោះដីដោយការកាយរន្ធក្នុងដី ធ្វើឱ្យដីងាយជ្រាបទឹក និងងាយបន្សុទ្ធខ្យល់។
២- ការបំផ្លាញដំណាំ៖ ជាករណីកម្រ សត្វជន្លេនអាចបំផ្លាញដំណាំដូចជាប្រភេទដំណាំអាល់ហ្វាល់ហ្វា និងដើមបីសន្លឹក (រុក្ខជាតិម៉្យាង) ដោយការកាយរន្ធទៅក្នុងឫសដំណាំ។
ជារួម សត្វជន្លេនមានសារៈ​ប្រយោជន៍ដល់សេដ្ឋកិច្ច និងប្រព័ន្ធអេកូឡូស៊ីដែលមិនអាចរៀបរាប់អស់។ សត្វប្រភេទនេះជាសមាសភាពដ៏មានតម្លៃនៃប្រព័ន្ធអេកូឡូស៊ីរបស់ដី ជួយគាំទ្រផលិតភាពកសិកម្ម និងសុខភាពនៃប្រព័ន្ធអេកូឡូស៊ី៕
ប្រភព៖ Teacher Michael Gold
បកប្រែដោយ៖ ព្រះបិតុលា លីវប៉ី
អត្ថបទដែលជាប់ទាក់ទង