អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី នាំយកគ្រឿងឧបភោគបរិភោគ ផ្តល់ជូនសាលាវិទ្យាល័យ អប់រំពិសេសខេត្តសៀមរាប

ខេត្តសៀមរាប ៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី បានចាត់តំណាងឲ្យនាំយក ស្បៀងគ្រឿងឧបភោគបរិភោគទៅផ្តល់ជូន សាលាវិទ្យាល័យអប់រំពិសេសសៀមរាប ដែលជាសាលាបង្រៀនដល់ កុមារគថ្លង់ និងកុមារមានពិការភាព នៅខេត្តសៀមរាប:

+ គ្រឿងឧបភោគបរិភោគ ដែល អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី បានឧបត្ថម្ភ រួមមាន :

– អង្ករ ០១តោន

– មី ០៥កេសធំ

– ត្រីខរ ០២ កេសធំ

– ទឹកត្រី ១០យួរ

– ទឹកសុីអុីវ ១០យួរ

– អំបិល ០១បេធំ

– ស្ករស ១បេធំ

– ប្រេងឆារ ០១កេស

– ទឹកដោះគោ ០៥កេស

– សាប៊ូ ១០ កញ្ចប់ធំ៕

អត្ថបទដែលជាប់ទាក់ទង