អ្នកឧកញ៉ា ទៀ វិចិត្រ បន្តជួយពលរដ្ឋក្រីក្រ ខ្វះស្បៀងចិញ្ចឹមជីវិត
ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី បានចាត់តំណាង នាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាចំនួន ១លានរៀន មកប្រគល់ជូន ប្រជាពលរដ្ឋម្នាក់ទីទ័លក្រ មួយគ្រួសារ ដែលមានជីវភាពខ្វះខាតខ្លាំង ដើម្បីជួយសម្រាលដល់ទុក្ខលំបាក។
ពលរដ្ឋរូបនេះ ឈ្មោះ សឹង លៀន មានអាយុ ៣៥ឆ្នាំ រស់នៅភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
ពលរដ្ឋរូបនេះ បានថ្លែងអំណរគុណ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ដែលបានផ្តល់ជំនួយឧបត្ថម្ភ ដល់រូបគាត់ ដើម្បីជួយសម្រាលដល់ជីវិភាពរស់នៅជាប្រចាំថ្ងៃ៕