ប៉ូលិសថៃ កំពុងតាមចាប់ខ្លួនបុរសកម្ពុជា ឈ្មោះ លី រតនរស្មី ដែលគេសង្ស័យ ជាមេគំនិតសម្លាប់ លោក លិម គិមយ៉ា

ថៃ ៖ ប៉ូលិសថៃ បានទទួលដីកា ដើម្បីតាមចាប់ខ្លួន បុរសកម្ពុជា ម្នាក់ឈ្មោះ លី រតនរស្មី អាយុ ៤៣ឆ្នាំ ដែលគេសង្ស័យថា ជាមេគំនិតសម្លាប់ លោក លិម គិមយ៉ា អតីតតំណាងរាស្ត្របក្សប្រឆាំងកម្ពុជា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ក្នុងក្រុងបាងកក ប្រទេសថៃ ។

ជនជាប់សង្ស័យឈ្មោះ លី រតនរស្មីនេះ ជាមនុស្សធ្លាប់ចេញចូលប្រទេសថៃ ជាង ១០០ដងហើយ នៅ ទីក្រុងប៉ាតាយ៉ា។ ហើយ បុគ្គលនេះ ត្រូវគេស្គាល់ក្រោម ឈ្មោះ Somwang។ នេះនើយោងតាមការចុះផ្សាយ របស់ កាសែត បាងកកប៉ុស្ត ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី១៦ មករា ២០២៥នេះ៕

អត្ថបទដែលជាប់ទាក់ទង