បុរសជប៉ុនអ្នករកឃើញ ម៉ាសុីនច្រៀងការ៉ាអូខេ ដំបូងគេលើពិភពលោក ទទួលមរណភាពអាយុ១០០ឆ្នាំ
ជប៉ុន ៖ លោកមានឈ្មោះថា Shigeichi Negishi ជាវិស្វករបង្កើតម៉ាសុីនច្រៀងការ៉ាអូខេ Sparko Box ដំបូងគេលើលោក នៅឆ្នាំ ១៩៦៧។ បុរសរូបនេះមានតួនាទីជាប្រធានក្រុមហ៊ុនអេឡិចត្រូនិច និងមានចំណង់ចំណូលចិត្តច្រៀងចម្រៀង ហើយមិត្តរួមការងារនិយាយថា បើគាត់ច្រៀងមានភ្លេងអមពីក្រោយអាចពិរោះជាងនេះ។ ដូច្នេះហើយទើបលោកសម្រេចបញ្ចេញគំនិតបង្កើតម៉ាសុីននេះឡើង៕ ប្រភព៖ CBC
©កម្ពុជាថ្មី