សមត្ថកិច្ច រកឃើញជនបរទេស២៣០នាក់ លាក់ខ្លួនលួចបើកល្បែង អនឡាញខុសច្បាប់
ខេត្តបន្ទាយមានជ័យ ៖ សាធារណជន មានចម្ងល់ដា ល្បែងអនឡាញ បន្តកើតមានតាម រាជធានី-ខេត្តមួយចំនួន បណ្តាលមកពីកត្តាអ្វី..?
សមត្ថកិច្ចនគរបាលជាតិ បានបន្តរកឃើញជនបរទេស ២៣០នាក់ កំពុងសំងំលាក់ខ្លួន លួចលាក់ធ្វើប្រតិបត្តិការល្បែងខុសច្បាប់តាម អនឡាញ (Online) ដោយមានមេក្លោងជាជនជាតិចិន..។
យោងតាម សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ចុះថ្ងៃ២៤ ខែកុម្ភៈ បានបង្ហាញថា កម្លាំងជំនាញបានចុះបង្រ្កាប ល្បែងអនឡាញខុសច្បាប់ចំនួន២ទីតាំង នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥៖