យប់មិញនេះ ភ្លើងឆេះអាគារល្បែង Online របស់ឧកញ៉ា មានឥទ្ធិពលម្នាក់ នៅក្រុងព្រះសីហនុ..
ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាល បានផ្តល់ព័ត៌មានបឋមថា អាគារមួយកន្លែង ដែលឆាបឆេះកាលពីអំឡុងពេលចូលឆ្នាំចិន មានទីតាំងនៅម្តុំផ្ទះពស់ចាស់ បានបន្តឆាបឆេះយ៉ាងសន្ធោសន្ធៅ ជាបន្តទៀត នៅម៉ោងជាង ៨យប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
ភ្លាមៗនោះ កម្លាំងសមត្ថកិច្ច ពន្លត់អគ្គិភ័យ ក៏បានចេញឡានទឹកជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍ ពន្លត់ភ្លើងឆេះនោះ។ ហើយមកដល់ម៉ោងជាង ១១យប់ថ្ងៃដដែលនេះ សមត្ថកិច្ច បានជួយពន្លត់ភ្លើង ឬគ្រប់គ្រងភ្លើងបាន ជាស្ថាពរហើយ។
យ៉ាងណា ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា អាគារ ដែលឆាបឆេះនោះ គឺជាអាគារល្បែង Online របស់ឧកញ៉ា ដ៏មានឥទ្ធិពលម្នាក់..។ ហើយពេលកំពុងឆេះនោះ អ្នកសារព័ត៌មានមួយចំនួន ដែលចុះទៅដល់ទីតាំងកើតហេតុ ត្រូវអ្នកគ្រប់គ្រងអាគារឆេះនេះ ចេញមកហាមឃាត់មិនឲ្យផ្សាយបន្តផ្ទាល់ Live) ទេ..៕