គ្រោះថ្នាក់ចរាចរណ៍ លើផ្លូវល្បឿនលឿន ស្លាប់មនុស្សពីរនាក់

ខេត្តព្រះសីហនុ ៖ Update : ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាកព្រុស ១គ្រឿង ពាក់ស្លាកលេខ (ភ្នំពេញ 2-BC 6474) បើកបុក ពីក្រោយរថយន្តធុនធំ «មិនចាំផ្លាកលេខ» ពេញទំហឹងបណ្ដាលឲ្យអ្នករួមដំណើ ២នាក់ស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

គ្រោះថ្នាក់នេះ កើតឡើងនៅម៉ោង ១២ និង៣៥នាទី ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវល្បឿន ព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ ចន្លោះគីឡូម៉ែត្រ ១៣៧ ម្ដុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

បច្ចុប្បន្ន សពជនរងគ្រោះទាំង ២តម្កល់ទុក នៅមន្ទីពេទ្យបង្អែក ខេត្តព្រះសីហនុ រង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង