សម្តេច ហ៊ុន សែន ផ្ញើសារអបអរសាទរ លោក ស៊ី ជីនពីង
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ បានផ្ញើសារអបអរសាទរ លោក ស៊ី ជីនពីង ដែលបានជាប់ឆ្នោតជាអគ្គលេខាធិការ គណបក្សកុម្មុយនីស្តចិនជាថ្មី៕