បុគ្គលិក ម៉ាហ្វីយ៉ា រីសត ជិត១០០នាក់ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសបន្ថែមរួចហើយ..

ខេត្តព្រះសីហនុ ៖ លោកជំទាវ ហេង គីមជី អគ្គនាយិកាក្រុមហ៊ុន ម៉ាហ្វីយ៉ា រីសត (Mafiya’s Resort Cambodia) បានចាត់ក្រុមការងារ ឲ្យចូលរួម សហការជាមួយ ក្រុមគ្រូពេទ្យ នៃមណ្ឌលសុខភាព ក្រុងកោះរ៉ុង ដើម្បីរៀបចំចុះចាក់វ៉ាក់សាំងជូនដល់ បុគ្គលិក ទាំងអស់ កំពុងបម្រើការងារ នៅម៉ាហ្វីយ៉ា រីសត សរុបមានចំនួន ៨៦នាក់ ក្នុងនោះបុគ្គលិកជានារីចំនួន ២៨នាក់។

លោកជំទាវ ហេង គីមជី មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពេលនេះ ប្រយោជន៍ដើម្បីជួយការពារអាយុជីវិត របស់បុគ្គលិកក្រុមហ៊ុនផង និងផ្តល់នូវភាពកក់ក្តៅដល់ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកកម្សាន្តនៅរមណីយដ្ឋានទេសចរណ៍ ឆ្នេរឋានសួគ៌ ឲ្យពួកគាត់ កាន់តែមានទំនុកចិត្ត អំពីសុខសុវត្ថិភាព។

ម៉ាហ្វីយ៉ា រីសត មានទីតាំងនៅតាមបណ្តោយឆ្នេរឋានសួគ៌ ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ម៉ាហ្វីយ៉ា រីសត ជារីសតដ៏ស៊ីវិល័យមួយ រំលេចខ្លួន នៅលើកោះរ៉ុង តាមបណ្តោយឆ្នេរឋានសួគ៌ ដែលមានបរិស្ថានអនាម័យល្អស្អាត តាមវែបធម្មជាតិពិតៗ។

ម៉ាហ្វីយ៉ា រីសត មានផ្ទះបឹងហ្គាឡូ និងផ្ទះវីឡា សម្រាប់បំរើជូនភ្ញៀវសម្រាកលម្ហែ សរុបចំនួន ៦១ផ្ទះ និងមានតម្លៃបន្ទប់ចាប់ពី ១០០ដុល្លារ ដល់ ១៥០០ដុល្លារ ក្នុងមួយយប់។

ត្រង់ចំណុចនេះ លោកជំទាវ ហេង គីមជី បញ្ជាក់ថា ក្រៅពីផ្តល់សេវាស្នាក់នៅថល់ភ្ញៀវ ម៉ាហ្វីយ៉ា រីសត ក៏មានបម្រើសេវាម្ហូបអាហារ និងភេសជ្ជៈ, សេវាកម្មអូប័រល្បឿនលឿន, ការជិះទូកកាយ៉ាក តាមដងព្រែក , ការមុជទឹកមើលផ្កាថ្ម ជិះម៉ូតូទឹក , ជិះកង់កម្សាន្តតាមឆ្នេរ និងតាមផ្លូវចង្កេះភ្នំជាដើម..។

ជាងនេះទៀត ភ្ញៀវទេសចរ ក៏អាចជិះកង់ ឬធ្វើដំណើរចេញពី ឆ្នេរឋានសួគ៌ ឆ្ពោះទៅកាន់ទីតាំង នៃបរិវេណវត្តព្រែកស្វាយ ឬធ្វើដំណើរទីកាន់ទីតាំងនានា នៅលើកោះរ៉ុង ផងដែរ។

សូមជម្រាបជូនសាធារណជន ឲ្យដឹងផងដែរថា លោកជំទាវ ហេង គីមជី គឺជាភរិយា របស់អ្នកឧកញ៉ា ទៀ វិចិត្រ ដែលជាអ្នកជំនួញដ៏មានប្រជាប្រិយភាពមួយរូប និងត្រូវបានប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង, ពលរដ្ឋស្ថិតក្នុងគ្រួសារខ្វះខាត, និវត្តជន, មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធភាគច្រើន រស់នៅខេត្តព្រះសីហនុ ចាត់ទុកថាជា “អ្នកឧកញ៉ា ចិត្តធម៌ ឬអ្នកឧកញ៉ា សប្បុស..” ថែមទៀតផង។

ក្រៅពីម្ចាស់ក្រុមហ៊ុនរីសត Mafiya’s Resort Cambodia លោកជំទាវ ហេង គីមជី និងអ្នកឧកញ៉ា ទៀ វិចិត្រ ក៏ជាម្ចាស់ក្រុមហ៊ុនមួយចំនួនទៀត រួមមាន៖ ក្រុមហ៊ុន អូប័រល្បឿនលឿន ជី.ធី.វី.ស៊ី (GTVC Speedboat ) រីសត Wonderland , ភោជនីយដ្ឋាន , ហាងកាហ្វេ , ហ្គារ៉ាស់សាំង និងមុខជំនួញផ្សេងៗ ជាច្រើនទៀត  ដែលកំពុងធ្វើប្រតិបត្តិការ ក្នុងខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង