បិទសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញ នូវវឌ្ឍនភាពការងារកែទម្រង់ទាំង៣ របស់ក្រសួងព័ត៌មាន

រាជធានីភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពបិទសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារកែទម្រង់ទាំង៣ របស់ក្រសួងព័ត៌មាន។

សិក្ខាសាលានេះធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅសាលចតុមង្គល ទីស្តីការក្រសួងព័ត៌មាន។

សម្រាប់កំណែទម្រង់ទាំង៣ រួមមាន៖ កំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រងហិរញ្ញវត្ថុសាធារណៈ។ ក្នុងសិក្ខាសាលានេះមានបទបង្ហាញពីដំណើរការ ពង្រឹងលើតួនាទីលើការងារ របស់អគ្គនាយកដ្ឋាន និងមន្ទីរព័ត៌មាន, មុខងារស្នូល និងមុខងារគាំទ្រ របស់ក្រសួង,មុខងារស្នូល និងមុខងារគាំទ្ររបស់មន្ទីរព័ត៌មាន»

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹង និងជំរុញការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ របស់ក្រសួងព័ត៌មាន ជាពិសេស គឺការដាក់ឱ្យអនុវត្តថវិកាកម្មវិធី និងថវិកា សមិទ្ធកម្ម ក្នុងស្មារតីពង្រឹងការប្រើប្រាស់ហិរញ្ញវត្ថុសាធារណៈឱ្យបានត្រឹមត្រូវ៕ រូបថត៖ ខឹម សុវណ្ណារ៉ា

អត្ថបទដែលជាប់ទាក់ទង