លទ្ធផលជំនួបពិភាក្សា រវាងមេទ័ពកម្ពុជា-ថៃ ជាង១ម៉ោងភាគីទាំងពីរ បានព្រមព្រៀងគ្នា៣ចំណុច

ខេត្តព្រះវិហារ ៖ លទ្ធផលនៃជំនួបពិភាក្សា រវាងមេទ័ពកម្ពុជា-ថៃ រយៈពេលជាង ១ម៉ោង ភាគីទាំងពីរ បានព្រមព្រៀងគ្នាលើ ៣ចំណុច រួមមាន៖

១- ភាគីទាំងពីរយល់ព្រមដោះស្រាយបញ្ហានេះ តាមរយៈ គណៈកម្មការព្រំដែនរួម (JBC) ដែលនឹងរៀបចំឡើង ក្នុងរយៈពេល ២-៣ សប្តាហ៍ខាងមុខ។

២- ភាគីទាំងពីរយល់ព្រមឈជើង នៅចំណុចសមស្រប មួយរៀងៗខ្លួន ដើម្បីកាត់បន្ថយការប្រឈមមុខដាក់គ្នានៅតំបន់ព្រំដែន។

៣- ភាគីទាំងពីរ ត្រូវរក្សាទំនាក់ទំនងល្អរវាងប្រទេស ទាំងពីរ និងអនុវត្តន៍ភាពអត់ធ្មត់ខ្ពស់ ក្នុងការដោះស្រាយ បញ្ហានានា។

សូមបញ្ជាក់ថា មេទ័ពជើងគោកកម្ពុជា លោក ម៉ៅ សុផាន់ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានជួបចរចារជាមួយ លោក Pana Klaewblaudtuk មេទ័ពជើងគោកថៃ ខណៈស្ថានការណ៍ នៅតសមព្រំដែន រវាងប្រទេសទាំងពីរ កំពុងប្រឈមមុខដាក់គ្នា នៅតំបន់មុំបី នៃខេត្តព្រះវិហារ៕

 

អត្ថបទដែលជាប់ទាក់ទង