ការជួសជុលផ្លូវជាតិលេខ៣ ពីវាលរេញ-ត្រពាំងរពៅ ក្នុងខេត្តព្រះសីហនុ  ធ្វើរួចជាង១០គីឡូម៉ែត្រហើយ

ខេត្តព្រះសីហនុ ៖ មន្ត្រីរដ្ឋបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឲ្យដឹងថា ការជួសជុលសម្រួលបណ្តោះអាសន្ន នៅតាមកំណាត់ផ្លូវជាតិលេខ៣ ចន្លោះពីទីប្រជុំជនវាលរេញ ឆ្ពោះទៅត្រពាំងរពៅ ក្នុងខេត្តព្រះសីហនុ  គឺសម្រេចបានលទ្ធផលជាង ១០គីឡូម៉ែត្រហើយ ក្នុងប្រវែងផ្លូវសរុបចំនួន ២០គីឡូម៉ែត្រ។

នេះបើគិតមកត្រឹមដើមសប្តាហ៍ទី៤ នៃខែតុលា  ឆ្នាំ២០២២នេះ។

មន្ត្រីដដែលបញ្ជាល់ថា ទោះជារាល់ថ្ងៃនេះ នៅមានភ្លៀងធ្លាក់រំខានខ្លះៗបែបណាក្តី ប៉ុន្តែការជួសជុលផ្លូវខាងលើនេះ នៅតែបន្ត ប្រយោជន៍ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍យានយន្តគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង